កម្ចីទាំងអស់ / កម្ចីបុនហិរញ្ញប្បទាន(ម៉ាក់ស៊ីម៉ា)

កម្ចីបុនហិរញ្ញប្បទាន សម្រាប់អតិថិជនម៉ាក់ស៊ីម៉ា (MX Internal Refinance) គឺជាប្រភេទកម្ចីដែលផ្តល់ជូនអតិថិជនដែលកំពុងមានសមតុល្យកំពុងជំពាក់ជាមួយម៉ាក់ស៊ីម៉ា ដែលមានគោលបំណងប្រើប្រាស់ប្រាក់កម្ចីថ្មីដើម្បីសងប្រាក់កម្ចីដែលមានស្រាប់ផ្សេងទៀត។ តាមរយៈការរួមបញ្ចូលបំណុលជាច្រើនទៅក្នុងកម្ចីតែមួយ ដែលមានទំហំធំ អ្នកក៏អាចទទួលបានលក្ខខណ្ឌទូទាត់អំណោយផលបន្ថែមទៀត ដូចជាអត្រាការប្រាក់ទាប ការទូទាត់ប្រចាំខែតិចជាងមុន ជាដើម។

អត្ថប្រយោជន៍ដែលទទួលបាន

  • ដំណើរការរហ័ស
  • ការបង្រួបបង្រួមបំណុលរួមមានអត្រាការប្រាក់ទាប និងរយៈពេលវែងជាមួយនឹងការទូទាត់ប្រចាំខែទាប
  • អ្នកអាចបង្រួបបង្រួមបំណុលរបស់អ្នកដោយប្រើប្រាក់កម្ចីផ្ទាល់ខ្លួន ឬគោលបំណងផ្សេងទៀតតាមតម្រូវការរបស់អ្នក
  • ការបើកប្រាក់ ឬទូទាត់កម្ចីអាចធ្វើឡើងនៅតាមភ្នាក់ងារវីងដែលនៅជិតលោកអ្នកបំផុត។

លក្ខណៈផលិតផល

  • រូបិយប័ណ្ណ ប្រាក់រៀល និងដុល្លារ
  • ទំហំប្រាក់កម្ចី លើសពី ៣.០០០ ដុល្លារ ដល់ ៣០.០០០ ដុល្លារ (ស្មើនឹងប្រាក់រៀល)
  • វិធីសាស្រ្តនៃការសងត្រលប់ រំលោះថេរ / រំលោះថយចុះប្រចាំខែ / រំលោះប្រាក់ដើមតាមដំណាក់កាល
  • អត្រាការប្រាក់ទាបសមរម្យ(ចចារ)
  • រយៈពេលកម្ចីរហូតដល់ ៨៤ ខែ

លក្ខខណ្ឌអាចផ្តល់កម្ចីជូន

  • សញ្ជាតិខ្មែរ
  • អាយុចាប់ពី ១៨ ដល់ ៦៥ឆ្នាំ
  • រស់នៅអចិន្ត្រៃយ៍ក្នុងតំបន់ប្រតិបត្តិការរបស់ ម៉ាក់ស៊ីម៉ា
  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ
  • ទ្រព្យធានា (ប្លង់រឹង/ប្លង់ទន់)
  • អ្នករួមខ្ចី/អ្នកធានា
Loan Calculator

Loan Calculator

The estimated monthly payment for your loan request is

USD

This result is for informational purposes only, and additional charges may apply.

កម្ចីមានទ្រព្យធានាផ្សេងៗ

កម្ចីផ្សេងៗ

ទម្រង់ស្នើសុំកម្ចី (មកដល់ឆាប់ៗ)