កម្ចីយានយន្ត / កម្ចីបន្ថែម

មកដល់ឆាប់ៗនេះ

កម្ចីបន្ថែមតាមរយៈឌីជីថល គឺជាប្រាក់កម្ចីអនឡាញដែលមានភាពងាយស្រួល មានស្តង់ដារ និងសុវត្ថិភាពខ្ពស់ពី ម៉ាក់ស៊ីម៉ា។ ផលិតផលកម្ចីនេះរចនាឡើងសម្រាប់អតិថិជនទាំងអស់ដែលកំពុងមានសមតុល្យកំពុងជំពាក់ ម៉ាក់ស៊ីម៉ា ដាក់ស្នើកម្ចីតាមរយៈកម្មវិធីលើទូរស័ព្ទដៃ ក្នុងគោលបំណងប្រើប្រាស់សម្រាប់សម្រួលដល់ការខ្វះខាតដោយសារការបើកប្រាក់ខែយឺតយ៉ាវ ឬតម្រូវការចាំបាច់ផ្ទាល់ខ្លួនមួយចំនួន ជាមួយទំហំកម្ចីរហូតដល់ ៦០០ ដុល្លារភ្លាមៗ។

អត្ថប្រយោជន៍ដែលទទួលបាន

  • ដំណើរការរហ័ស ការស្នើសុំ និង ការបើកប្រាក់ធ្វើឡើងភ្លាមៗនៃថ្ងៃធ្វើការ។
  • អត្រាការប្រាក់ទាបសមរម្យ
  • មិនទាមទារទ្រព្យធានា ឬទ្រព្យបញ្ចាំ
  • មិនទាមទារអ្នករួមខ្ចី
  • ការបើកប្រាក់ ឬទូទាត់កម្ចីអាចធ្វើឡើងនៅតាមភ្នាក់ងារវីងដែលនៅជិតលោកអ្នកបំផុត។

លក្ខណៈផលិតផល

  • រូបិយប័ណ្ណ ប្រាក់រៀល និងដុល្លារ
  • ចំនួនប្រាក់កម្ចី រហូតដល់ ៦០០ ដុល្លារ (សមមូលនឹងប្រាក់រៀល)
  • វិធីសាស្រ្តនៃការសងត្រលប់ រំលោះថេរ
  • អត្រាការប្រាក់ ១.៥០% ក្នុងមួយខែ
  • រយៈពេលកម្ចីរហូតដល់ ១២ ខែ
  • មិនទាមទារទ្រព្យធានា
  • មិនទាមទារអ្នករួមខ្ចី

លក្ខខណ្ឌអាចផ្តល់កម្ចីជូន

  • សញ្ជាតិខ្មែរ
  • អាយុចាប់ពី ១៨ ដល់ ៦៥ឆ្នាំ
  • រស់នៅអចិន្ត្រៃយ៍ក្នុងតំបន់ប្រតិបត្តិការរបស់ ម៉ាក់ស៊ីម៉ា
  • ជាអតិថិជនដែលកំពុងមានសមតុល្យជំពាក់ម៉ាក់ស៊ីម៉ាដែលមានប្រវត្តិឥណទានល្អ
  • ប្រើប្រាស់ស្មាតហ្វូន និងមានដំឡើងកម្មវិធីម៉ាក់ស៊ីម៉ានៅលើទូរស័ព្ទដៃ
Loan Calculator

Loan Calculator

The estimated monthly payment for your loan request is

USD

This result is for informational purposes only, and additional charges may apply.

កម្ចីផ្សេងៗ

ផលិតផលកម្ចីមានទ្រព្យធានា

ទម្រង់ស្នើសុំកម្ចី (មកដល់ឆាប់ៗ)